កំណើតខេត្តនិងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ:

សាលាខេត្តចាស់នៅផ្ទាល់ដីមានលក្ខណៈចង្អៀត(តាំងពីឆ្នាំ១៩៦៤) យើង សំរេចធ្វើថ្មីពីរ ជាន់ ៣២បន្ទប់រួមជាមួយនឹងការសាងសង់មន្ទីរថ្មីទាំង    អស់ចំនួន២៤មន្ទីរ ក្នុង តំបន់រដ្ឋបាល នៅឆ្នាំ២០០៧ដល់២០០៨ខាងមុខ
នេះ ។ការប្រែពីសាលាខេត្ត ចាស់ ឆ្នាំ២០០០ ដែលយកឃ្លាំងស្រូវពាណិជ្ជ
កម្ម ដើម្បីធ្វើការ និងមន្ទីរនានា ជួលផ្ទះ គេធ្វើការមកធ្វើថ្មីក្នុងតំបន់់
រដ្ឋបាលទាំងអស់ ។
កំណើតខេត្ត
-ខេត្តឧត្តរមានជ័យង្កើតលើកទី១ តាមព្រះរាជក្រមលេខ២៨២ប.រ​ ចុះថ្ងៃទី ០១ ខែមិនា ឆ្នាំ ១៩៦៦ ។
-ខេត្តឧត្តរមានជ័យង្កើតលើកទី២ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៥/០៧
ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ។
-ចុងបញ្ចប់បានធ្វើការប្រកាសឲ្យដំណើរការងាររដ្ឋបាលជាផ្លូវការ នៅថ្ងៃទី២៧​ ខែមេសា ឆ្នាំ១៩៩៩ ក្រោមអធិបតីភាពឯកឧត្តម ស ខេង  ឧបនាយករដ្ឋមន្រ្តី​ ,រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ថ្នាក់ដឹកនាំខេត្ដ៖​
១/លោក ជា គឹមអេង អភិបាលខេត្តមុនគេរហូតដល់ឆ្នាំ១៩៦៩ពេលនោះ
មាន ស្រុក៖

*ស្រុកសំរោង (ទីរួមស្រុកនៅ ផ្អុង) មាន៥ឃុំ ៖ សំរោង,គោកខ្ពស់ ,ក្បាលស,កូនគ្រៀល និងឃុំភ្លុក ។
*ស្រុកចុងកាល់ (ទីរួមស្រុកនៅចុងកាល់) មាន៤ឃុំ ៖ ចុងកាល់ ,ជើងទៀន,ក្រសាំង និងឃុំពង្រ ។
*ស្រុកបន្ទាយឆ្នា (ទីរួមស្រុកនៅ អម្ពិល) មាន៤ឃុំ ៖ បន្ទាយឆ្មា ,អំពិល ,ទឹកជុំ និងឃុំគោកមន ។
*ស្រុកអង្គជុំ (ទីរួមស្រុកនៅ អន្លង់វែង) មាន៤ឃុំ ៖ ថ្កូវ,អន្លង់វែង ,ផ្អាវ និងឃុំ រំចេក ។
*ស្រុកប្រាសាទរវៀង (ទីរួមស្រុកនៅ ត្រពាំងតាវ) មាន៤ឃុំ ៖ រនាម,រនាមថ្មី,ណារិន និងឃុំ ស្អាត ។

២/ លោក ឡុក ធិច អភិបាលខេត្តបាន២០ថ្ងៃខ្មែរក្រហមបាញ់ស្លាប់នៅ ចុងកាល់។
៣/ លោក គាន ទ្រី ជាអភិបាលខេត្ត ដល់ឆ្នាំ១៩៧៤។
៤/ លោក គីង សាម៉ន ជាអភិបាលខេត្ត ពីឆ្នាំ១៩៧៤ ដល់ ១៩៧៥ ។
៥/ លោក ចំរើន ជាតិ ជាអភិបាលខេត្ត (ហ្វ៊ុនស៊ិនប៉ិច) ពីឆ្នាំ១៩៩៩។
៦/ លោក ឡុង សារិន ជាអភិបាលពីឆ្នាំ២០០ដល់ឆ្នាំ២០០១ ។
៧/ លោក ឡៃ វីរៈ ជាអភិបាលពីឆ្នាំ២០០១ដល់ឆ្នាំ២០០៥។
៨/ លោក គុជ ម៉ូលី ជាអភិបាលខេត្តពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៦ ។
៩/ ឯកឧត្តម ប៉ិច សុខិន ជាអភិបាលខេត្តពី ឆ្នាំ២០០៦​ មកដល់បច្ចុប្បន្ន    ​​​          ( ផ្អែកតាម ព្រះរាជក្រឹតលេខន.ស ១៤០រកត/០៣/០៦/០៦ )
    រហូតមកដល់បច្ចុប្បន្ននេះ ស្រុកទាំង៥មានដូចខាងក្រោម ៖
    *ស្រុកសំរោង មាន៥ឃុំ ៖ សំរោង,បន្សាយរាក់,កូនគ្រៀល,បុស្បូវ
     និងឃុំអូរស្មាច់
    *ស្រុកចុងកាល់ មាន៤ឃុំ ៖ជើងទៀន,ចុងកាល់,ក្រសាំង និងឃុំពង្រ
    *ស្រុកបន្ទាយអំពិល មាន៤ឃុំ ៖ អំពិល,បេង,គោកខ្ពស់ និងឃុំគោកមន
    *ស្រុកអន្លង់វែង មាន៥ឃុំ ៖អន្លង់វែង,លំទង, ថ្លាត,ត្រពាំងប្រីយ៍ និង
       ឃុំត្រពាំ
ងតាវ
    *ស្រុកត្រពាំងប្រាសាទ មាន៦ឃុំ ៖ត្រពាំងប្រាសាទ,បាក់អន្លូង
      ,អូរស្វាយ,ផ្អាវ,ព្រះប្រឡាយ និង ឃុំទំនប់ដាច់ ។

**ក្នុងខេត្ត មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃស្មើ ១៤៥នាក់ ស្រី៥នាក់ ។
**បញ្ជាក់់ៈ(ពីឆ្នាំ១៩៧០ដល់១៩៧៩ក្នុងពេលសង្រ្គាមមានពេលខ្លះដូរឬបង្រួម ខេត្តមកតែ១ ដោយដាក់ឈ្មោះថា សៀមរាបឧត្តរមានជ័យ ឧទាហរណ៍ នៅសម័យលន់ណុលនិងសម័យរដ្ឋកម្ពុជាជាដើម ) ។